ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង
ផលិតផលសរីរាង្គផលិតនៅប្រទេសបារាំង

ការរៀបចំវ៉ាលីទៅសម្រាលកូនជារឿងដែលធ្វើឱ្យប៉ាម៉ាក់ថ្មីថ្មោងមានក្តីបារម្ភ និងមានចម្ងល់ច្រើន។ តើគួររៀបចំពេលណា? ត្រូវដាក់អ្វីខ្លះ? Babybio នឹងជួយដោះស្រាយចម្ងល់ទាំងនេះ ដើម្បីឱ្យអ្នកម៉ាក់អាចត្រៀមខ្លួនទៅសម្រាលដោយភាពជឿជាក់ និងស្ងប់ចិត្ត។
មិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ អ្នកអាចរៀបចំតាមភាពងាយស្រួលរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបង្ការករណីសម្រាលមុនកាលកំណត់ អ្នកគួររៀបចំវ៉ាលីឱ្យរួចរាល់នៅអំឡុងខែទី ៨ នៃការមានផ្ទៃពោះ។
យកល្អអ្នកគួររៀបចំកាបូបជាពីរចំណែកដាច់ដោយឡែកពីគ្នា៖
កាបូបទី១៖ សម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់សម្រាល។
កាបូបទី២ (វ៉ាលីធំ)៖ សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ។
កាបូបនេះផ្ទុកទៅដោយរបស់សំខាន់ៗសម្រាប់ប្រើប្រាស់ភ្លាមៗនៅថ្ងៃសម្រាល៖
ឈុតដំបូងរបស់កូន៖ រួមមានអាវយឺតតូច, មួក, ស្រោមជើង, ខោអាវគេងយប់, អាវវាលក្លៀក (Bodysuit) និងភួយរុំកូន (គួរជ្រើសរើសទំហំសម្រាប់ក្មេងអាយុ ១ ខែ បើមិនច្បាស់ពីទំហំកូន)។
ឯកសារវេជ្ជសាស្ត្រ៖ តាមដានសុខភាពមាតា, លទ្ធផលអេកូ, លទ្ធផលតេស្តឈាម និងប័ណ្ណប្រភេទឈាម។
ឯកសារផ្ទាល់ខ្លួន៖ អត្តសញ្ញាណប័ណ្ណ, ប័ណ្ណធានារ៉ាប់រងសុខភាព (បសស) ឬសៀវភៅគ្រួសារ។
ភេសជ្ជៈ៖ ទឹកស្អាត ឬទឹកផ្លែឈើ (ផ្លែប៉ោម ឬទំពាំងបាយជូរ) ដើម្បីផ្តល់ថាមពល
និងកាបូបលុយសម្រាប់ចំណាយផ្សេងៗ។
របស់ប្រើប្រាស់សម្រាប់អ្នកម៉ាក់៖ អាវដៃវែង, ស្រោមជើង, ស្បែកជើងផ្ទាត់ និងកន្សែងពោះគោធំសម្រាប់រុំខ្លួន។
ក្នុងវ៉ាលីនេះ គួរមានសម្ភារៈសម្រាប់ប្រើប្រាស់រយៈពេល ៥ ទៅ ៧ ថ្ងៃ គួរមានសម្ភារៈគ្រប់គ្រាន់សម្រាប់ទាំងអ្នកម៉ាក់ និងកូនតូច៖
សម្រាប់កូនតូច៖
សម្រាប់កូនតូច៖
អាវវាលក្លៀក ៥-៧ ឈុត (ប្រភេទលេវមុខ) និងខោអាវគេងយប់ ៥-៧ ឈុត។
អាវរងា និងមួក ២-៣ សម្រាប់ ព្រមទាំងស្រោមជើង ២-៣ គូ។
កន្សែងជូតខ្លួន ២ បន្ទះ, កន្សែងរុំកូន និងខោទឹកនោម។
ផលិតផលថែរក្សាស្បែក (សាប៊ូកក់សក់-ដុសខ្លួន និងប្រេងរឹត)។
ឧបករណ៍វាស់កម្ដៅខ្លួន និងកម្ដៅទឹក
ងូតកាធុនងូតទឹក ឈុតពូក សំឡីក្បាលត្រចៀក ដបទឹកដោះគោ ម្សៅទឹកដោះគោ សាប៊ូលាងដប អេប៊ុងលាងដប និង (បង្ការខ្លាចអត់ទាន់មានទឹកដោះ)។
សម្រាប់អ្នកម៉ាក់៖
សម្លៀកបំពាក់រលុងៗ ៣-៤ ឈុត និងកញ្ចប់សម្ភារៈបន្ទប់ទឹក (សាប៊ូ, ច្រាស និងថ្នាំដុសធ្មេញ)។
សំឡីអនាម័យសម្រាប់ស្រ្តីសម្រាល និងខោទ្រនាប់ (ប្រភេទប្រើហើយចោលកាន់តែប្រសើរ)។ មួក២ ស្រោមជើង ៥គូរ។
អាវទ្រនាប់សម្របសម្រួលការបំបៅដោះ ២-៣ និងក្រែមលាបក្បាលដោះ (ករណីបំបៅដោះកូន)។
ខ្នើយសម្រាប់កល់បំបៅដោះ និងអាហារសម្រន់បន្តិចបន្តួច
ដំបូន្មាន៖ កុំភ្លេចសាកសួរមន្ទីរពេទ្យដែលអ្នកគ្រោងនឹងទៅសម្រាល ព្រោះកន្លែងខ្លះអាចមានផ្តល់សម្ភារៈមួយចំនួនរួចជាស្រេច។

.png)